khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ចើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន មេប៉ុស្តិរដ្ឋបាល ប្រធានភូមិទាំង៥ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាកទី៧ បានអញ្ចើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀន មេប៉ុស្តិរដ្ឋបាល ប្រធានភូមិទាំង៥ ក្នុងឃុំសរុបចំនួន១២រូប ដើម្បីឈ្វេងយល់ពីដំណើរការចុះឈ្មោះបោះឆ្នោត និងសភាពការណ៍ទូទៅក្នុងឃុំ។ បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកស្រីមេឃុំរួចមក ឯកឧត្តមបានសំដែងនូវការកោតសរសើរដល់រដ្ឋបាលឃុំ និងមន្ត្រីជំនាញក្នុងឃុំ ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តឲ្យបន្តផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ពិសេសអំពីសុខទុក្ខ និងការលំបាកនៃជីវភាពប្រជាជន
    ដោយត្រូវដោះស្រាយនៅនឹងកន្លែង ព្រមទាំងសុំអន្តរាគមទៅថ្នាក់លើបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព សំខាន់ទប់ស្កាត់ការហូរចូលគ្រឿងញៀន បង្ក្រាបល្បែងស៊ីសង និងបទល្មើសផ្សេងៗគ្រប់រូបភាព ជម្រុញឲ្យប្រជាជនគ្រប់អាយុទៅធ្វើអត្តសញ្ញាណប័ណ្ណ ប្រជាពលរដ្ឋពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត ឲ្យបានច្រើនថែមទៀត បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យរក្សាអនាម័យតាមផ្ទះតាមភូមិ តាមទីសាធារណ: និងសំណូមពរឲ្យរៀបចំជាបណ្ដើរៗនូវបរិស្ថាន អនាម័យសាលាឃុំឲ្យបានសមរម្យជាទីតាំងរដ្ឋបាលរបស់រដ្ឋ និងជាគម្រូដល់ប្រជាពលរដ្ឋ ពិចារណាពិភាក្សាគ្នាបណ្ដើរៗពីគម្រោងប្រើប្រាស់ថវិកាអភិវឌ្ឍន៍ឃុំឆ្នាំ២០២៣។ នាឱកាសនោះឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនជូនអ្នកចូលរួម និងថវិកាសម្រាប់មូលនិធិសង្គហធម៌ឃុំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ